ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
- Indexed episodes, last 90 days
- 24
- Latest publication
- Sep 29, 2026
- Audience
- Checking…
- Earliest in this view
- Aug 30, 2026
Latest episodes
ហេតុអ្វីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបន្តជាប់គាំង? (opens the original)
Read excerpt
នៅថ្ងៃចន្ទ ទី២៨ កញ្ញា ក្រុមអង្គការសង្គមស៊ីវិលជាង ៥០ស្ថាប័នបានស្នើជាថ្មីឲ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងឆ្នាំ២០២៦ ឬឆ្នាំ ២០២៧ ខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ច្បាប់មួយនេះនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ តែជាង ២០ឆ្នាំមកនេះ សេចក្តីព្រាងច្បាប់មួយនេះនៅបន្តជាប់គាំងដោយមិនទាន់បានអនុម័តនៅឡើយទេ។ ភាពជាប់គាំងដែលអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបានទម្លាក់កំហុសដាក់រដ្ឋាភិបាលថាខ្វះឆន្ទៈនយោបាយ។ តែតំណាងរដ្ឋាភិបាលឆ្លើយថា សេចក្តីព្រាងច្បាប់នេះក
តើការផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួនអំឡុងបុណ្យភ្ជុំបិណ្ឌអាចបង្កហានិភ័យអ្វីខ្លះ? (opens the original)
Read excerpt
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៦នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យផ្អាកការផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួន លើកលែងតែករណីបើកបញ្ច្រាសទិស និងបំពានភ្លើងស្តុប។ ក្នុងចំណោមបទល្មើសចរាចរណ៍ ដែលត្រូវបានផ្អាកក៏មានករណីបើកបរលើសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ខណៈដែលបទល្មើសទាំងពីរនេះ ជាបទល្មើសចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ អ្នកជំនាញនានាបារម្ភថា ការផ្អាកផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួននារដូវបុណ្យភ្ជុំបិណ្ឌអាចនឹងធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន។
មហាសន្និបាត អ.ស.ប. អាចជួយឲ្យកម្ពុជា និងថៃ មានដំណោះស្រាយជម្លោះព្រំដែនកំរិតណា? (opens the original)
Read excerpt
នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានឡើងថ្លែងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី។ នៅទន្ទឹមនេះ ប្រមុខការទូតកម្ពុជា បានស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពទន្ទ្រានទឹកដីកម្ពុជាតទៅទៀត។ នៅ អ.ស.ប. ដែរ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ក៏បានថ្លែងថា ថៃមិនដែលចង់បង្កើតជម្លោះទេ និងត្រូវការកិច្ចសហការដោយស្មោះត្រង់ពីកម្ពុជា។ អ្នកតាមដាននយោបាយ និងសង្គមខ្លះគាំទ្រជម្រើសដំណោះស្រាយតាមការទូតរបស់កម្ពុជា និងខ
តើកម្ពុជាអាចសម្រេចសេចក្តីប្រកាសទីក្រុងភ្នំពេញ ដើម្បីបញ្ចប់ការឆបោកអនឡាញដែរឬទេ? (opens the original)
Read excerpt
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល ២ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ជាមួយសេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលរួមមាន ១១ចំណុច។ អ្នកតាមដាននយោបាយ និងសង្គមមួយចំនួនមើលឃើញ និងយល់ស្របជាមួយរដ្ឋាភិបាលដែលថា សន្និសីទអន្តរជាតិនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។ តែខ្លះទៀតមិនទាន់មានជំនឿនៅឡើយចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតឲ្យដល់ឫសគល់នៃឧក្រិដ្ឋកម្មអនឡាញ។
អ្នកវិភាគ៖ កិច្ចសហការជាមួយអន្តរជាតិក្នុងបទល្មើសស្កេមមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា (opens the original)
Read excerpt
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយបានអនុម័តនូវសេចក្តីប្រកាសរួមទីក្រុងភ្នំពេញដែលមាន ១១ចំណុច។ សេចក្តីប្រកាសរួមទីក្រុងភ្នំពេញនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ និងបទល្មើសឆ្លងដែនពាក់ព័ន្ធផ្សេងៗទៀត។ កម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា អំពើឆបោកអនឡាញពុំមែនកើតចេញពីកម្ពុជានោះទេ និងថា កម្ពុជាក៏ជាអ្នករងគ្រោះដែរ។ អ្នកវិភាគនយោបាយ និងកិច្ចការ
Publishing over time
Last 90 days. Choose a month to open its work.
Recurring subjects
Named in the text we hold. One piece can cover several.
Not enough subject data for this period yet.
Audience
No verified audience measurement yet.
About this data
Counts cover the work we have indexed. Tone needs enough text and a confident classification. Excerpts and episode notes are not full articles or transcripts.
Identity or attribution wrong? Suggest a correction.