បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
- Indexed episodes, last 90 days
- 24
- Latest publication
- Sep 27, 2026
- Audience
- Checking…
- Earliest in this view
- Aug 9, 2026
Latest episodes
បិណ្ឌ១៖ ពលរដ្ឋខ្មែរជាច្រើនចូលរួមបោះបាយបិណ្ឌ និងកាន់បិណ្ឌនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ (opens the original)
Read excerpt
ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ក៏ដូចជាវត្តអារាមជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា បានរៀបចំពិធីបោះបាយបិណ្ឌ និងកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពុទ្ធបរិស័ទជឿថា ការធ្វើបែបនេះ សាច់ញាតិ ដែលបានកើតជាប្រេត នឹងទទួលបាននំចំណី ដើម្បីបរិភោគ និងកាត់បន្ថយការស្រេកឃ្លាន៕
ប្រជាជនខ្មែរនៅបរទេសចោទជាសំណួរថា តើពួកគេអាចធ្វើអ្វីខ្លះដើម្បីជួយជាតិមាតុភូមិ (opens the original)
Read excerpt
ទោះព្រាត់ ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ព្រោះតែសង្រ្គាមស៊ីវិលកាលពី៥០ឆ្នាំមុន ប៉ុន្តែ ប្រជាជនខ្មែររស់នៅប្រទេសបារាំងនៅតែនឹកមិនភ្លេចជាតិមាតុភូមិរបស់ខ្លួន។ ទៅតាមទម្លាប់ជាង១០មកឆ្នាំនេះ ក្រុមDiaspora khmer ឬខ្មែរនៅបរទេសដែលផ្តួចផ្តើមគំនិតដោយព្រះសង្ឃខ្មែរនៅវត្តពោធិវង្ស នៅក្នុងទីក្រុងស្ហង់សៀរម៉ានបានរៀបចំកម្មវិធីជួបជុំប្រជាជនខ្មែរដើម្បីសំណេះសំណាល ស្វែងរកមតិយោបល់ដើម្បីជួយកម្ពុជាប្រទេសកំណើតដែលពួកគេយល់ថា កំពុងរងការឈ្លានពានពីប្រទេសជិតខាង ថៃ វៀតណាម រួមទាំងមហាអំណាចចិន។ ឈាង បុប
អ្នកទិញផ្ទះមួយចំនួនពីបុរី ឡេង ណាវ៉ាត្រាព្រមទទួលយកដំណោះស្រាយរបស់ក្រសួង តែអ្នកខ្លះបន្តបដិសេធ (opens the original)
Read excerpt
ក្រោយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន អតិថិជនខ្លះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A បានយល់ព្រមទទួលយកផ្ទះដែលសាងសង់ដោយក្រុមការងាររបស់ក្រសួងរៀបចំដែនដី អតិថិជនមួយចំនួនព្រមទទួលយកផ្ទះដោយមិនបន្តរង់ចាំ និងអតិថិជនខ្លះទៀតបានបដិសេធ ដោយនៅតែបន្តទាមទារសំណងជំងឺចិត្តពីការយឺតយ៉ាវរបស់ក្រុមហ៊ុន។
សមាគមខ្មែរនៅបារាំងជាថ្នាលបណ្តុះបណ្តាលអ្នករបាំបុរាណខ្មែរដោយមិនប្រកាន់ពូជសាសន៍ ឬរូបសម្បត្តិ (opens the original)
Read excerpt
សមាគមន៍ខ្មែរនៅបារាំងបានក្លាយជាកន្លែងបណ្តុះបណ្តាលរបាំបុរាណខ្មែរដល់គ្រប់ជនជាតិមិនថា បារាំង ខ្មែរ ចាស់ឬក្មេង ធាត់ ឬស្គម។ នៅសមាគមរបាំបុរាណខ្មែរBCK នៅទីក្រុងប៉ារីស អ្នករាំប្រុសស្រី គ្រប់វ័យបានចំណាយពេលហាត់រាំក្រោមការបង្ហាត់បង្រៀនរបស់អ្នកគ្រូវ័ន សាវ៉ៃ អតីតអ្នករបាំក្នុងព្រះបរមរាជវាំង។ ជាមួយឆន្ទៈដ៏ខ្ពស់ និងចំណង់ចំណូលចិត្តចំពោះរបាំបុរាណខ្មែរ សិស្សរបាំខ្មែរបារាំង ជាង៣០នាក់តស៊ូ អត់ធ្មត់ហាត់រាំនៅរៀងរាល់ថ្ងៃអាទិត្យ មួយថ្ងៃ៤ម៉ោង។
អាជីវកម្មបូមខ្សាច់កំពុងគំរាមកំហែងភូមិឋានពលរដ្ឋ នៅឃុំពាមមានជ័យ ខេត្តព្រៃវែង (opens the original)
Read excerpt
ពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងអះអាងថា ចាប់តាំងពីមានវត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់មក ច្រាំងទន្លេខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន២២៦គ្រួសារ ឬស្មើនឹងជាង ៨០០នាក់បានបាក់ជាបន្តបន្ទាប់។ ពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះបារម្ភពីការបាក់ស្រុតផ្ទះចូលក្នុងទន្លេ។ ក្នុងន័យនេះ ពួកគេទទូចឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពបូមខ្សាច់ទាំងស្រុងនៅឃុំពាមមានជ័យ ដើម្បីរក្សាដីភូមិដូនតារបស់ពួកគេរស់នៅបន្តទៀត៕
Publishing over time
Last 90 days. Choose a month to open its work.
Recurring subjects
Named in the text we hold. One piece can cover several.
Not enough subject data for this period yet.
Audience
No verified audience measurement yet.
About this data
Counts cover the work we have indexed. Tone needs enough text and a confident classification. Excerpts and episode notes are not full articles or transcripts.
Identity or attribution wrong? Suggest a correction.