Skip to content
HeyJared

នាទីសុខភាពនិងអនាម័យ

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស…

Podcast · By RFI ខេមរភាសា / Khmer · Khmer · Official site

Indexed episodes, last 90 days
11
Latest publication
Sep 23, 2026
Audience
Checking…
Earliest in this view
Jul 8, 2026

Latest episodes

  1. Episode · Sep 23, 2026

    ថ្នាំបង្ការ​ជំងឺរបេង​អាច​ការពារជំងឺ​វង្វេងបាន? (opens the original)

    Episode notes

    Read excerpt

    ថ្ងៃទី ២១​កញ្ញា​ជា​ទិវា​ពិភពលោក​នៃជំងឺ​វង្វេងវង្វាន់។ ​បើ​តាម​ស្ថិតិ​ទើប​ចេញ​ថ្មី ២,២%​នៃ​ប្រជាជន​​បារាំងមាន​ជំងឺ​វង្វេងវង្វាន់​ Alzheimer។ ​ចំណោម​អ្នក​ជំងឺ​ចុះ​ខ្សោយ​សតិ​ទាំង​នោះ មាន​តែ​៣៤%​ប៉ុណ្ណោះ បាន​ទទួល​ការ​វិនិច្ឆ័យត្រឹម​ត្រូវ​។ ជំងឺ​វង្វេងវង្វាន់​បានក្លាយ​ជា​បន្ទុក​ ដ៏​ធំ​សម្រាប់​ពិភពលោក​ទាំងមូល។ ពិភពវេជ្ជសាស្ត្រ​ ក៏មិន​ទាន់​រកឃើញ​ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ​ជំងឺ​ដ៏គួរ​ខ្លាច​នេះ​ទេ ប៉ុន្តែវ៉ាក់សាំងBCGប្រឆាំងនឹង​ជំងឺ​របេង ទំនង​អាច​ពន្យឺត​អាការៈ​រោគ​វង្វេង​បាន។ តើ​ថ្នាំ​បង្ការ​BCG​ មាន​

  2. Episode · Sep 16, 2026

    សាក់និងគ្រោះថ្នាក់ជា​យថាហេតុ​ចំពោះ​សុខភាព​រាងកាយ (opens the original)

    Episode notes

    Read excerpt

    តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែ​ច្រើនឡើងៗ នៅតាមបណ្តាប្រទេស​លោកខាងលិច។ មួយភាគប្រាំ នៃ​មនុស្ស​នៅ​លើ​ពិភពលោក​យើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេ​បាន​ស្គាល់ និង យល់​អំពី​ផលវិបាក នៃ​ការសាក់ ចំពោះ​សុខភាព យ៉ាង​ណា​ដែរ? ការចាក់សាក់ នៅលើស្បែក មានប្រវត្តិ និងជាប្រពៃណី​ដ៏យូរលង់​ណាស់​មក​ហើយ នៅលើ​ពិភពលោក។ ក្នុង​ប្រពៃណីខ្លះ សាក់​ជា​ដំណាក់កាល​ដែល​មិនអាច

  3. Episode · Sep 9, 2026

    តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ? (opens the original)

    Episode notes

    Read excerpt

    គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាច​មាន​វិបត្តិ​ច្រើន និង​យូរ ទម្រាំ​ឆ្លង​ផុត សម្រាប់​ក្មេង​ជំទង់ខ្លះ។ បើតាម​អង្គការ​សុខភាព​ពិភពលោក ក្នុងចំណោម​ក្មេង​ជំទង់​អាយុពី ១០​ទៅ​១៩​ឆ្នាំ ៧​នាក់ មាន​ម្នាក់​រង​វិបត្តិ​ផ្លូវចិត្ត ដូចជា​មាន​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​ញៀន (ញៀនថ្នាំ ញៀន​ល្បែង​ស៊ីសង-ហ្កេម ញៀន​ស្រា)។ ជា​បឋម​វ័យ​ដ៏​ស្រស់​ផូរផង់ ហេតុអ្វី​ក្មេង​ក្នុង​វ័យ​នេះ​ងាយ​និង​ឆាប់​ធ្លាក់​ក្នុង​គ្រោះ​ញៀន មាន​វិបត្តិ​ផ្លូវចិត្ត ? វ័យ​ជំទង់​ជា​ដំណាក់​ពិសេស​និង​ជា

  4. Episode · Sep 2, 2026

    ជំងឺកាមរោគ​អាច​ចម្លង​តាមរយៈ​ការ​ប្រើប្រាស់​​បង្គន់សាធារណៈ? (opens the original)

    Episode notes

    Read excerpt

    ដូចឈ្មោះ​ដែល​ហៅ ជំងឺកាមរោគ ជា​ជំងឺដែលបង្ក​ឡើងដោយ​បាក់តេរី ដោយ​វីរុស ឬ​ដោយ​ពពួក​ប៉ារ៉ាស៊ីត និង​ដែល​ចម្លង​តាម​ផ្លូវភេទ នៅ​ពេល​​រួមរក្ស​ដោយ​មិន​ការពារ។ ចុះ​ជំងឺកាមរោគ​អាច​ឆ្លង​ដោយ​ខ្វះ​អនាម័យ ឬ​ដោយ​ការ​ប្រើប្រាស់​បង្គន់​រួម បង្គន់​សាធារណៈ​ដែរឬទេ? បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារ​បង្ក​ជំងឺ​កាមរោគ ប្រមាណ​ជាង​៣០​ប្រភេទ ជា បាក់តេរី ជា​វីរុស ​ជា​ប៉ា​រ៉ាស៊ីត ដែល​អាច​ចម្លង នៅពេល​ស្បែក​ប៉ះ​កកិត​គ្នា ក្នុង សកម្មភាព​សេព​សន្ធវៈ មិន​ថា​ជា​ការ​រួមរក្ស​តាម​ទ្វារ​មាស តាម​មាត់ ឬ​តាម​រន្ធ​គូថ​ទេ។ ជំងឺ​

  5. Episode · Aug 26, 2026

    តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ? (opens the original)

    Episode notes

    Read excerpt

    ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍​អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើស​ទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់? ក្នុងសម័យយុគកណ្តាល ម្រេច ជា​គ្រឿងទេស ដែល តំណាង​ឲ្យ​ភាព​មាន​បាន។ បច្ចុប្បន្ន ម្រេច​ជា​គ្រឿង​ទេស​ដែល​មាន​ប្រើ​នៅ​ទូទាំង​ពិភពលោក មិនថា នៅ​ទ្វីប​អឺរ៉ុប អាមេរិក អាស៊ី ឬអូសេអានី និង​អាហ្វ្រិក​ទេ។ នៅតាម​អាហារដ្ឋាន​តូចតាច ត

Publishing over time

Last 90 days. Choose a month to open its work.

Recurring subjects

Named in the text we hold. One piece can cover several.

Audience

No verified audience measurement yet.

About this data

Counts cover the work we have indexed. Tone needs enough text and a confident classification. Excerpts and episode notes are not full articles or transcripts.

Identity or attribution wrong? Suggest a correction.

See coverage about នាទីសុខភាពនិងអនាម័យ