ទស្សនៈព្រឹត្តិការណ៍ពិភពលោក
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។
- Indexed episodes, last 90 days
- 8
- Latest publication
- Sep 23, 2026
- Audience
- Checking…
- Earliest in this view
- Jul 3, 2026
Latest episodes
នៅមហាសន្និបាតអ.ស.ប. លោកម៉ាក្រុងថ្លែងការពារច្បាប់អន្តរជាតិ ខណៈលោកត្រាំថ្លែងការពារតែប្រយោជន៍ជាតិឯង (opens the original)
Read excerpt
អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមនៅថ្ងៃពុធទី២២កញ្ញា ជាមួយនឹងសុន្ទរកថារបស់លោកអង់តូនីញ៉ូ ហ្គូតទែរស៍ ដែលបានអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិ និងការសហការរវាងប្រទេសធំដោះស្រាយបញ្ហាចោទ ដូចជាបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។ អ្វីដែលជាការកត់សំគាល់មួយទៀត គឺលោកអេម៉ានុយអែល ម៉ាក្រុង និងលោកដូណាល់ ត្រាំ បានថ្លែងបន្លឺនូវទស្សនៈវិស័យ២ផ្ទុយគ្នា ដោយម្នាក់ការពារច្បាប់អន្តរជាតិរួម ម្នាក់ទៀត ការពារប្រយោជន៍ជាតិខ្លួនតែម្នាក់ឯងក្នុងនាមជាមហាអំណាចធំជាងគេបំផុត។ អង្គមហា
Forbidden Stories៖ អាមេរិកជះប្រាក់ច្រើនរយលានដុល្លារ ដើម្បីបំបរបង់ចោលជនអន្តោប្រវេសន៍នៅប្រទេសទី៣ (opens the original)
Read excerpt
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់បញ្ជូនជនបរទេស ចំនួនជាង២៥០០០នាក់ យកទៅទុកចោលនៅប្រទេសទី៣ ដែលគ្មានទាក់ទងអ្វីសោះនឹងជននោះ។ នេះបើផ្អែកតាម របាយការណ៍អង្កេតស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយអ្នកកាសែតជាង២០ស្ថាប័ន ផ្សព្វផ្សាយដោយសម្ព័ន្ធសហការឈ្មោះ Forbidden Stories។ រដ្ឋបាលលោកដូណាល់ ត្រាំ បានចំណាយប្រាក់ច្រើនរយលានដុល្លារ ចុះកិច្ចសន្យាជាមួយប្រទេសជាច្រើន នៅអាមេរិកឡាទីន នៅអាហ្វ្រិក និងដែនកោះតូចៗក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីឲ្យប្រទេសទាំងនោះ ទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ ដែលអាមេរិកចាប់បញ្ជូ
រដ្ឋចិនចាប់ផ្តើមត្រៀមខ្លួន បង្ការហានិភ័យបណ្តាលមកពី AI ឆ្លាតជ្រុលលែងស្តាប់បញ្ជាមនុស្ស (opens the original)
Read excerpt
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញនៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជារបស់មនុស្ស។ ការទាញសញ្ញាអាសន្ននេះ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញនៅចិន ស្តាប់យ៉ាងយកចិត្តទុកដាក់។ ថ្វីបើមានការយល់ឃើញខុសគ្នាខ្លះ ស្តីពីមុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយបង្ការ តែអ្នកជំនាញចិននិងអាមេរិក សុទ្ធតែទទួលស្គាល់ដូចគ្នា ថាភ្នាក់ងារបញ្ញាសិប្បនិម្មិតឆ្លាតជ្រុល អាចរបូតចេញពីការគ្រប់គ្រងរបស់មនុស្ស ហើយអាច
ហេតុអ្វីថ្មីៗនេះ ផ្ទុះអំពើហិង្សាផ្ទួនៗ នៅខេត្តភាគខាងត្បូងថៃ? (opens the original)
Read excerpt
នៅខេត្តភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្ម រាប់សិបករណីបានកើតឡើងនៅក្នុងតំបន់នេះ កាលពីសប្តាហ៍កន្លងទៅ។ ការវាយប្រហារផ្ទួនៗរបស់ក្រុមឧទ្ទាមនេះ ត្រូវគេសំឡឹងឃើញថាអាចជាការដាក់សំពាធ ដើម្បីចាប់បង្ខំឲ្យរដ្ឋាភិបាលថៃ ត្រឡប់មកចូលតុចរចា។ អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលភាគខាងត្បូងស្រុកថៃ បានធ្លាក់ក្នុងស្ថានភាពនៃការបះបោរដើម្បីបំបែកទឹកដី មុននឹងស្ងប់ស្ងាត់ទៅវិញ។ ក៏ប៉ុន្តែ កាលពីសប្តាហ៍កន្លងទៅ ខេត្តទាំង៤នៅចុងខាងត្បូងបង្អស់របស់ថៃ បានប្រឈមមុខនឹងភាពតានតឹងហិង្សា
ភាពប្រែប្រួលរបស់លោកដូណាល់ ត្រាំ ជាមួយកូរ៉េខាងត្បូង ផ្តល់ភាពចំណេញដល់នយោបាយការទូតនឹងនរបស់ចិន (opens the original)
Read excerpt
លោកវ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើមទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៩សីហា។ ទស្សនកិច្ចនេះត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យបំផុត ដែលវាជួនចំពេលដែលលោកដូណាល់ ត្រាំ កំពុងធ្វើឲ្យកូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាពកូរ៉េខាងត្បូងនិងអាមេរិក ហាក់កំពុងង្គោះរង្គើ ហើយអ្នកដែលកំពុងញញឹមដោយក្តីរីករាយ គឺចិន។ ៥ឆ្នាំមកហើយ ដែលលោកវ៉ាង យី មិនបានធ្វើដំណើរទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ថ្ងៃទី១៩ស
Publishing over time
Last 90 days. Choose a month to open its work.
Recurring subjects
Named in the text we hold. One piece can cover several.
Not enough subject data for this period yet.
Audience
No verified audience measurement yet.
About this data
Counts cover the work we have indexed. Tone needs enough text and a confident classification. Excerpts and episode notes are not full articles or transcripts.
Identity or attribution wrong? Suggest a correction.